ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SRAMIS) ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកែប
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ ២០២២

ខេត្តកែប៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានបើកវគ្គបណ្តុះបណ្តោលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង់ទិន្នន័យបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARIMS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកែប នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ ។


លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងការបើវគ្គបណ្តុះបណ្តោលថា៖សូមឱ្យគ្រូបង្គោលនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តដែលបានចូលរួមវគ្គបណ្តុះបណ្តាលខិតខំបង្រៀនដល់មន្ត្រីគ្រប់គ្រងប្រព័ន្ធទិន្នន័យ (SARIMS) ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យច្បាស់ៗ និងគ្រប់ជ្រុងជ្រូយទាំងអស់ក្នុងប្រព័ន្ធ (SARIMS) ។


ជាទីបញ្ចប់លោកប្រធានមន្ទីរក៏បានសំណូមពរដល់ មន្ត្រីនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មេត្តាយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តោលប្រព័ន្ធ (SARIMS)និងសូមឱ្យមានសំនួរពេលដែលមិនយល់ត្រង់កន្លែងណា រឺ ការបង្រៀនរបស់គ្រូបង្គោលលឿនពេក។

ព័ត៌មានទាក់ទង